Thursday, 6 April 2017

តើ Sushi មានប្រភពមកពីណា?

By SOKHA HY 
Personal Blog

Etobicoke, Ontario
April 01, 2017

Sushi បានក្លាយជាអាហារ ដ៏មានប្រជាប្រិយ៏ភាព ពេសពេញពិភពលោក នៅអាសុី អ៊ឺរ៉ុប អាមេរិក អូសេអានី ។ Sushi ជាអាហារ មានទាំង សោភ័ណ្ឌភាព ការវេចខ្ចប់ ដ៏ ទាក់ទាញ រស់ជាតិប្លែកខុសៗគ្នារាប់រយមុខ។ ហើយអ្វីដែលធ្វើអោយ Sushi កាន់តែល្បីល្បាញ នោះ គឺ រស់ជាតិ និង គុណប្រយោជន៏សំរាប់សុខភាព ។ 

Photo by SOKHA HY
មនុស្សភាគច្រើនលើសលុប បរិភោគ អាហារតាមចំណូលចិត្ត ខ្លះចង់សាកអ្វីដែលថ្មី ហើយខ្លះទៀតនិយមមុខម្ហូប ដែលល្អសំរាប់សុខភាព ។ ប៉ុន្តែ ពួកគេមិនដែលបានគិត ពី ប្រភព ដើមកំណើតនៃអាហារទាំងនោះទេ ។ 
Photo by SOKHA HY
បំណាច់ នឹងចូលចិត្ត Sushi ទៅហើយ គួរដឹងបន្តិចដែរ ពីដើមកំណើតរបស់ Sushi ។ តើ Sushi មានដំណើររឿងយ៉ាងដូចម្តេចខ្លះ ?  
Sushi មានប្រភពដំបូងបំផុតនៅ អាសុីអាគ្នេយ៏ និង ចូលទៅប្រទេស ជប៉ុន កាលពីជាង ២ពាន់ឆ្នាំមុន។ ហើយមនុស្សម្នា បានចាប់ផ្តើមស្គាល់ Sushi នៅរវាងសតវត្សទី ៨។ គេប្រលាក់ត្រីដោយអំបិល រួចរុំជាមួយបាយផ្អាប់, ជាប្រភេទបាយ ទន់ ស្អិត អាហារប្រពៃណីរបស់ជប៉ុន។ Narezushi ធ្វើឡើងដោយយក បាយស្រា ឬ បាយផ្អាប់ រុំ ត្រីប្រៃ ទុកបានរយៈពេលរាប់ខែ ព្រោះថា បាយស្រា រក្សាគុណភាពត្រី មិនអោយ ហើមស្អុយ ។ បន្ទាប់មក គេបោះចោលបាយស្រា ហើយទទួលទានតែសាច់ត្រី ប៉ុណ្ណោះ។ នេះជាប្រភេទ Sushi ដំបូងបំផុត ហើយត្រីក៏បានក្លាយជា ប្រភពប្រូតេអុីន សំខាន់បំផុតសំរាប់ជនជាតិ ជប៉ុន។
Photo by SOKHA HY
ជនជាតិ ជប៉ុន ចូលចិត្តសាច់ត្រី ជាមួយ បាយ ។ បាយ នោះមានឈ្មោះថា Namanari ជាប្រភេទបាយជូរ ។ នៅក្នុងដំណាក់កាល Muromachi (ដំណាក់កាល១ នៃប្រវតិ្តសាស្ត្រជប៉ុន) Namanare គឺជា Sushi ដែលមានប្រជាប្រិយភាពបំផុត ។ Namanare ជាត្រីឆៅ (ត្រីស្រស់បំផុត) រុំ ក្នុងបាយ Namanari ។ 
នៅដំណាក់ Edo ពីចន្លោះឆ្នាំ ១៦០៣-១៨៦៨ Sushi ប្រភេទទី៣ បានចាប់កំណើត វាមានឈ្មោះថា Haya-zushi ។ Haya-zushi ធ្វើពីបាយស្រស់ រុំ ត្រីស្រស់ ហើយជាលើកទី១ ដែល Sushi ចាប់ផ្តើមធ្វើ ពីបាយ មិនផ្អាប់ទុក ។ Haya-zushi បានក្លាយជា មុខម្ហូបឯកក្នុង វប្បធ៌មជប៉ុន ។ 
បច្ចុប្បន្ននេះ បាយ Sushi មិនត្រូវបានគេផ្អាប់ទុកអោយជូរ ដូចពីមុនទេ ប៉ុន្តែ គេប្រើ ទឹកខ្មេះជំនួសវិញ ។ Sushi ត្រូវបានមនុស្សកែច្នៃ លាយផ្សំគ្រឿងទៅតាមចំណូលចិត្ត តាមតំបន់នីមួយៗ ។ លោកអ្នកអាចនឹង ឃើញភាពខុសប្លែកគ្នា ពីកន្លែង១ ទៅកន្លែងមួយ អាស្រ័យលើទឹកដៃរបស់ ចុងភៅ។ 

No comments:

Post a Comment

First Fishing Trip, Peninsula Resort

Personal Blog  July 12, 2017 Many people said fishing 🎣 is an expensive and challenged hobby. Like photography, fishing equipment i...